ReadKhmer នារីៗពិតជានៅមិនសុខទេ បើមើលជង្គង់និងកែងដៃខ្លួនឯងមានស្នាមក្រិននិងមានសភាពខ្មៅនោះព្រោះពេលស្លៀកពាក់មើលទៅមិនស្អាត។ សភាពក្រិននិងឡើងខ្មៅទាំងនោះច្រើនកើតឡើងដោយសារការច្រត់ដៃ ឬលុតជង្គង់ញឹកញាប់ពេក។ ហេតុនេះ ReadKhmer អាចបំបាត់ស្នាមក្រិនទាំងនោះដោយវិធីងាយៗមួយចំនួន៖
១. បញ្ឈប់ការច្រត់កែងដៃ ឬលុតជង្គង់៖ សម្រាប់ ReadKhmer ដែលភាពក្រិននៅតំបន់ទាំងពីរនេះមិនទាន់ខ្លាំងទេនោះ ត្រឹមតែបញ្ឈប់ការច្រត់ ឬលុតទៅនឹងកន្លែងរឹងៗ ព្រោះវានឹងធ្វើឲ្យស្បែកវិលត្រលប់មករកភាពទន់និងបំបាត់ស្នាមក្រិនដែលមានពីមុនមកនោះ។
អានអត្ថបទ៖ បំបាត់បញ្ហាក្លិនក្លៀកដោយផ្លែឈើ៣យ៉ាង
២. ក្រូចឆ្មា៖
លាបទឹកក្រូចឆ្មាលើក្បាលជង្គង់ ឬកែងដៃ ព្រោះជាតិជូររបស់ក្រូចឆ្មាជួយទៅកាត់ភាពខ្មៅ និងក្រិនទាំងនោះបាន។ គួរលាបវាហើយទុកចោលប្រមាណ១៥ ទៅ ២០នាទីសឹមលាងទឹកចេញ។ អ្នកអាចប្រើវិធីនេះ ២ដងក្នុងមួយថ្ងៃដើម្បីឲ្យឆាប់ឃើញប្រសិទ្ធភាព។
៣. ប្រើឡេ៖
ឡេលាបស្បែកក៏អាចជួយបំបាត់ភាពក្រិននោះបានដែរ ព្រោះវានឹងចូលទៅជួយបង្កើនសំណើមដល់ស្បែក។ ReadKhmer អាចប្រើឡេមកលាបតំបន់ដែលមានភាពក្រិនបន្ទាប់ពីប្រើទឹកក្រូចឆ្មា ព្រោះទឹកក្រូចឆ្មាសម្រាប់ប្រភេទស្បែក ReadKhmer មួយចំនួនអាចធ្វើឲ្យស្បែកស្ងួតបាន។
៤. ម៉ាស្សា៖
វិធីផ្សេងទៀតនោះគឺការម៉ាស្សាថ្មមៗដោយប្រើប្រេងដូង ដើម្បីបណ្ដុះស្បែកខ្ចីឡើងវិញ និងបញ្ឈប់ការក្រិននោះទៀត។ ReadKhmer អាចទៅកន្លែងម៉ាស្សា ឬធ្វើវាដោយខ្លួនឯងបានរយៈពេលត្រឹម២០ ទៅ៣០នាទីក៏មានប្រសិទ្ធភាពដែរ។
៥. ថ្នាំដុសធ្មេញ៖
ដើម្បីកុំឲ្យចំណាយប្រាក់ច្រើន ហើយម្យ៉ាងទៀត ReadKhmer ក៏ត្រូវដុសធ្មេញជាប្រចាំផងនោះ រាល់ពេលងូតទឹក ReadKhmer អាចប្រើថ្នាំដុសធ្មេញមកលាបត្រង់ជង្គង់និងកែងដៃ ហើយទុកចោលមួយសន្ទុះទៅក៏អាចជួយដោះស្រាយបញ្ហានេះបានដែរណា។
ត្រឹមតែវិធីសាស្ត្រដែលបានបង្ហាញខាងលើ ធ្លាប់មានប្រសិទ្ធភាពសម្រាប់មនុស្សមួយចំនួនរួចហើយ ប៉ុន្តែចំពោះលទ្ធផលយ៉ាងណាៗ ReadKhmer អាចសាកល្បងដោយខ្លួនឯងបាន។
ប្រភពពីៈ
NOB70